ឆ្នាំនេះចម្លែក ប្លែកសព្វមួយដង
ប្លែកច្រើនកន្លង ប្រឹងឆ្លងអោយផុត
ប្លែកប្រក្រតី ដង្ហើមស្ទើរផុត
យើងប្រឹងប្រយុទ្ធ ដើម្បីជីវិត ។
រីករាយឆ្នាំថ្មី សួរស្ដីបវរ
សូមសេចក្ដីល្អ ប្រែសណ្ដានខ្មៅ
សូមទេព្តា(ឆ្នាំ)ថ្មី មានព្រះទ័យជ្រៅ
នាំរោគផុតទៅ កុំនៅបន្សល់ ។
ខ្ញុំសូមបួងសួង ដល់អ្នកមានគុណ
បុព្វការីជន អង់អាចហានក្លា
សូមជួយកូនខ្មែរ ជួយដែនខេមរា
សូមបានសុខា អំណេះតទៅ។

