ព្រោះសង្គមនោះ ស្រីប្រុសមូលមិត្ត រស់នៅជិតស្និទ្ធិ
ស្មើភាពយ៉ាងល្អ។
ស្រីនៅចាំដៃ និងរិះរំពៃ ដាំស្រូវអង្ករ
ធ្វើការតាមមេ គិតគ្នេរស្មោះសរ ប្រុសៗសញ្ខរ
ដើរបរបាញ់សត្វ។
ពេលប្រុសចេញទៅ ស្រីៗនាងនៅ ខ្វល់ខ្វាយប្ដីបាត់
វង្វេងក្នុងព្រៃ គិតភ័យខ្លាចសត្វ សាហាវដេញស្កាត់
មានគ្រោះមរណា។
នឹកខ្លាំងគិតខ្លាំង សតិភ័នភាំង ឈាមរត់ខ្លាំងក្លា
ទៅជាញាក់ភ្នែក អល់អែកកង្ខា ចំណាំធម្មតាឃើញ
ប្រុសមកដល់។
ក្រោយឃើញបក្សី ក្អែកបូលខ្លីៗ គេនឹកពិផល
ឃើញប្រុសមកទៀត គេឆ្លៀតលែងឆ្ងល់ ប្រផ្នូលបូលផ្ដល់
អោយគេចេះទាយ។
រឿងទាយនេះពិត ស្ទុះដល់កំរិត រីកធំទូលា
យលឺមាន់រងាវ គេជ្រាវដល់ផាយ ធម្មជាតិទាំងឡាយ
ប្រាប់កាលវេលា។
តារា(សាស្រ្ដ)ពីព្រេង គេក៏ឈ្វេងយល់ មកពីកិច្ចការ
ប្រកបរាល់ថ្ងៃ ក្នុងព្រៃព្រឹក្សា តាមដងគង្គាទាយ
ទាំងភ្លៀងខ្យល់។
សង្គមទាសភាព វណ្ណៈខ្ពស់ទាប ហោរទាយតាមផល
ប្រយោជន៏វណ្ណៈ ទើបធ្លាក់វិលវល់ ហោរដើរទៅដល់
គំនិតនិយម។
តាមពិតការទាយ ប្រយោជន៏ទួលាយ ដល់សង្គមជាតិ
បែងល្វែង ខែ ថ្ងៃ គិតឆ្នៃប្រមុំ រដូវដោយក្រុម
ទាយមេឃ ផ្កាយ ដី៕
(សិល្បៈកំណាព្យ)
No comments:
Post a Comment