Thursday, December 19, 2013

រដូវច្រូតកាត់

សន្ធិយារាត្រីពេលព្រលប់              យប់ងងឹតស្លុប ផ្កាយព្រោងព្រាត
កសិករចូលភូមិជួបជុំញាតិ            គេឆ្លៀតសាកសួរ យកវេនគ្នា។

លឺមាត់រចចគ្រប់កន្លែង           
អញឯងអឺអើ ស្នើវេលា
មាន់រងាវកុះ ចុះដាក់គ្នា                 ក្រោកឡើងម្នីម្នា ទាំងប្រុសស្រី។

កណ្ដៀវមួយម្នាក់ស្ងាបញីភ្នែក     ខ្លះពន់ខ្លះរែក ដើរទៅខ្មី
ខោអាវខ្មៅៗទាំងប្រុសស្រី           ច្រូតកាត់ស្រូវថ្មី យ៉ាងសប្បាយ។

អរុណរះចាំងលើស្រូវទុំ                មើលដូចកញ្ចុំមាសឆើតឆាយ
លឺតែសំណើច សាចក្អាកក្អាយ   ព្រះពាយផាត់ផាយកាយកសិករ។

ប្រជាចំរៀងច្រៀងឆ្លើយឆ្លង        ប្អូនបងមារមីងជួយបន្ទរ
មាត់ច្រៀងដៃច្រូតកណ្ដាប់គរ     យូរៗគេឈរបង្កូកខ្យល់៕


No comments:

Post a Comment