Thursday, December 19, 2013

អនាគតអ្នកក្រ

អ្នកក្រទោះបីសោយវេទនា                           លំបាកមហិមាគ្រប់ទីស្ថាន
ពុំអាចលះបង់ព្យាយាមបាន                         សណ្ដានត្រិះរិះអនាគត។

ប្រៀបដូចបុប្ផា ផ្កាបុទុម                                ជាទីមនោរម្យក្លិនកមុទ
ក្រអូបក្លិនក្លែបពិសេសផុត                         ​  ​ព្រោះវាតយុទ្ធ នឹងភក់ល្បប់។

ពុំនោះដូចកលអេឡិកទ្រិក                          ទាញខ្សែពន្លិចជីកដីកប់
កុំមើលងាយវាដោយខឹងស្អប់                      គង់ឆក់សន្លប់ព្រោះដើរជាន់៕

(ដកស្រង់ចេញពី សិល្បៈកំនាព្យ )

No comments:

Post a Comment