Sunday, April 12, 2020

២០២០ ​ចូលឆ្នាំ ចាំមិនភ្លេច ខូវីដកំទេចពិភពលោក


ឆ្នាំនេះចម្លែក ប្លែកសព្វមួយដង
ប្លែកច្រើនកន្លង  ប្រឹងឆ្លងអោយផុត
ប្លែកប្រក្រតី  ដង្ហើមស្ទើរផុត
យើងប្រឹងប្រយុទ្ធ   ដើម្បីជីវិត ។
រីករាយឆ្នាំថ្មី សួរស្ដីបវរ
សូមសេចក្ដីល្អ   ប្រែសណ្ដានខ្មៅ
សូមទេព្តា(ឆ្នាំ)ថ្មី  មានព្រះទ័យជ្រៅ
នាំរោគផុតទៅ  កុំនៅបន្សល់ ។
ខ្ញុំសូមបួងសួង  ដល់អ្នកមានគុណ
បុព្វការីជន  អង់អាចហានក្លា
សូមជួយកូនខ្មែរ  ជួយដែនខេមរា
សូមបានសុខា  អំណេះតទៅ។


No comments:

Post a Comment