Thursday, December 19, 2013

ភ្នែក និង ស្មារតី


កើតម​កជាមនុស្សក្នុងលោកិយ                         ស្មារតីក្ដោបខ្វិនខ្វះវិញ្ញាណ
មានភ្នែកដូចខ្វាក់ខ្ជិលអៀនប្រៀន                 មិនខំសូត្ររៀនការជាក់ស្ដែង។

សត្វគោក្របីគេចាប់ខ្លុះ                     មនុស្សទាំងស្រីប្រុស ត្រូវខែងរែង
កុំអោយគេខ្លុះអូសខ្វាត់ខ្វែង         ទើបស្រែកក្ដែងៗ អាសូរខ្លួន។

ភ្នែក និង ស្មារតី ស្ដីអោយច្បាស់       ត្រូវអោយរហ័ស ហើយនឹងនួន
សត្រូវ និង មិត្រចែកដោយខ្លួន         ភ្នែកមើលផ្ទួនៗ សតិវៃ៕
(ប្រភព  សិល្បៈកំណាព្យ)

No comments:

Post a Comment