Friday, December 20, 2013
ខំដាំ
នាំមនុស្សដើរផ្លូវត្រូវ ដូចរែកថ្មឡើងដើមត្នោត
អូសហុបឡើងច្រាំងចោត បទពិសោធន៏ពិបាកណាស់។
បើចង់បានផ្លែផ្កា រុក្ខផល្លាអាចរហ័ស
ដប់ឆ្នាំឃើញផលច្បាស់ ផ្លែខ្ចីចាស់ ទុំបេះបាន។
រីផលអំពើល្អ ក្ដឹបហើយជ្រុះចុះចាកឋាន
មិនងាយទុំបេះបាន ត្រូវតឹងតាន ច្រើនសិបឆ្នាំ។
ដូច្នេះ ត្រូវខិតខំ ប្រឹងសន្សំជាប្រចាំ
អប់រំច្រើនសិបឆ្នាំ ព្យាយាមដាំទើបសំរេច៕
(ពេជ្រ ទុំក្រវ៉ិល)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment